រឿង លំពែងក៏មុតខែលក៏រឹង

ពាក្យថា "ទំនាស់" ក្នុងភាសាចិន ផ្សំដោយពាក្យ "ម៉ាវ" ប្រែថាលំពែង នឹងពាក្យ "ទុន" ប្រែថាខែល។

លំពែងនឹងខែល ជាប្រភេទអាវុធដែលគេប្រេីក្នុងសម័យបុរាណ។អាវុធទាំងពីរមានប្រយោជន៏ផ្សេងពីគ្នា។ គេប្រេីលំពែងសម្រាប់ចាកសម្លាប់សត្រូវ ឯខែល ប្រេីសម្រាប់ទប់ទល់នឹងលំពែង។



....នៅក្នុងនគរឈូ មានបុរសម្នាក់ប្រកបមុខរបរធ្វេីខែលនឹងលំពែងសម្រាប់លក់។ ថ្ងៃមួយ គេយកលំពែងនឹងខែលរបស់ខ្លួនទៅលក់ឯទីក្រុង។ ដេីម្បីទាក់ទាញការចាប់អារម្មណ៏ពីមនុស្សម្នា គេលេីកខែលឡេីងហេីយប្រូអំពីគុណភាពរបស់វាថា....

" ខែលរបស់ខ្ញុំនេះមានគុណភាពខ្ពស់បំផុត រឹងមាំគ្មានអ្វីប្រៀបផ្ទឹមបានឡេីយ...ទេាះជាអ្នកមានលំពែងមុតស្រួចយ៉ាងណា ក៏មិនអាចចាក់ទម្លុះខែលនេះបានឡេីយ"។

ដល់មួយសន្ទុះក្រោយមកទៀត គេក៏លេីកលំពែងយកមកប្រូម្តង
" លំពែងរបស់ខ្ញុំរឹងមុតអស្ចារ្យ!...ទេាះជាលោកអ្នកមានខែលល្អប្រភេទណា ក៏មិនអាចទប់ទល់នឹងលំពែងនេះបានដែរ...."


ឃេីញគេអួតពីគុណភាញទីនិញបញ្រ្ចាស់ចុះ បញ្រ្ចាស់ឡេីងដូច្នេះអ្នកដែលឈរនៅក្បែរនេាះក៏សេីច ហេីយសួរទៅគេថា
" បេីអ្នក​ឯងថាអញ្ចឹង..ចុះបេីគេយកលំពែងរបស់អ្នក មកចាក់ទម្លុះខែលរបស់អ្នកដែរនេាះ តេីលទ្ធផលវាទៅជាយ៉ាងម៉េចទៅវិញ?"

បុរសអ្នកលក់ បានត្រឹមតែអង្គុយអេះក្បាល មិនដឹង ថាត្រូវឆ្លេីយដូចម្តេចឲ្យសម។ ????

មនុស្សយេីង  ពេលណានិយាយឬសរសេរពីរឿងអ្វីមួយបេីមិនពិនិត្យពីទំនាក់ទំនងឲ្យបានល្អិតល្អន់ទេវានាំអោយមាន ទំនាស់មតិ ឬ ជាន់កែងខ្លួនឯង ប្រៀបដូចជាវិធីឃោសនាលក់លំពែងនិងខែលដូច្នេាះពេលគេសួផ្ទាញ់តែបន្តិច ក៏មិនអាចឆ្លេីយរួចដែរ។ ទេាះជាសភាវះផ្សេងៗនៅលេីលោក ជាទូទៅតែងមានទំនាស់មកជាគូនឹងគ្នា..តែយឹេងមិនអាចយកមកឡូកឡំជាមួយគ្នាបានឡេីយ។






Comments