រឿងកង្កែបក្នុងអណ្តូង

កាលពីព្រេងនាយមានកន្លែងមួយ គ្របដណ្តប់ដោយស្មៅដ៏ក្រាស មានអណ្តូងមួយដែលគេឈប់ប្រេីជាយូណាស់មកហេីយ។ ក្នុងអណ្តូងនេាះមានកង្កែបមួយក្បាលរស់នៅជាប្រចាំ។ ថ្ងៃមួយវាបានលោតឡេីងមកក្រាបលេីមាត់អណ្តូងក៏ប្រទះឃេីញអណ្តេីកសមុទ្រមួយក្បាល ទំនងជាវង្វេងផ្លូវ កំពុងវារសំដៅមកកាន់អណ្តូងដែលវាអាស្រ័យរស់នៅនេាះ។



ឃេីញដូច្នេះ កង្កែបសែនត្រេកអរយ៉ាងខ្លាំង វាស្រែកថា​  ៉វារឪ្យលឿនមក! លឿនឡេីង!​ ឯងមេីលនេះនែ៎!.....ឃេីញទេ! នេះជាស្ថានសួគ៌របស់យេីងណា៎!... ៉
អណ្តេីក វាមកដល់មាត់អណ្តូង ដកកមេីលក្នុងអណ្តូង។ វាឃេីញអណ្តូងដែលទឹកគ្មានហូចេញចូលទៅណាសេាះ ដុះស្លែឡេីងពណ៍ខៀវស្រងាត់ នឹងជិតរីងខះអស់ទៅហេីយ តែកង្កែប ក៏និយាយបន្ត....
​​" ឯងប្រហែលជាមិនធ្លាប់បានទទួលសេចក្តីសុខ ក្នុងសភាពដូចយឹេងនៅឡេីយទេមេីលទៅ! ពេលព្រលប់ៗយេីងឡេីងមកយកខ្យល់អាកាសនៅនឹងមាត់អណ្ដូង ពេលយប់ជ្រៅ យេីងត្បុលចូលទៅដេកខាងក្នុងអំបែងបែក ហេីយយេីងក៏អាចបណ្តែតខ្លួន ដេកយលសប្តិលេីទឹកផងដែរ...យេីងអាចលោតចុះលោតចុះលោតឡេីងនៅលេីបានម៉ាសេរី ំពួកកូនក្អាត់ ពួកក្កាមមិនអាចរកសេចក្តីសុខដូចយេីងនេះបានឡេីយ!..."

កង្កែប ប្រូឡេីងបែកពពុះមាត់ស្គុល គេកាន់តែអឿក្នុងចិត្ត..." ឯងមេីលនេះនែ៎! អ្វីទាំងអស់នេះ ស្តិតនៅក្រោមការគ្រប់គ្រងរបស់យេីង វាប្រព្រឹត្តិទៅតាមអ្វីដែលយេីងត្រូវការគ្រប់យ៉ាង!...តេីឯងចង់ចុះទៅមេីលដែរឬទេ?

ដោយសារខ្លួនវាធំ អណ្តេីកទម្លាក់ជេីងឆ្វេងចុះ តែជេីងស្តាំវាទាក់នឹងឈេីបង្គោលសម្រាប់ទប់អណ្តូង រកចុះទៅមេីលក៏ចុះមិនកេីត មានតែដកខ្លួនថយចេញមកវិញ ហេីយពោលទៅកាន់កង្កែបថា....

" តេីឯងធ្លាប់បានស្តាប់អំពីរឿងទាក់ទងនឹងសមុទ្រខ្លះហេីយឫនៅ? "

កង្កែបគ្រវីក្បាល....អណ្តេីកក៏និយាយបន្ត.....

" យេីងជាអ្នករស់នៅក្នុងសមុទ្រ...ដែលហៅថាសមុទ្រនេាះគឺវាមានសុទ្ធតែទឹកដាច់កន្ទុយភ្នែក...មេីលទៅគ្មានឃេីញកេាះត្រេីយអ្វីទេ...ផ្ទៃដីរាប់រយពាន់យោជន៏ ក៏មិនអាចធៀបនឹងសមុទ្យបាន...ភ្នំខ្ពស់កប់ពពកពេលយកមកទម្លាក់ក្នុងសមុទ្រ វានឹងលិចបាត់រកកំពូលមិនឃេីញ....កាលពីសម័យដែលមានគ្រេាះទឹកជំនន់រហូតដល់៩ឆ្នាំ...ទឹកសមុទ្រក៏មិនបានឡេីងសូម្បីតែមួយចំអាម ហេីយកាលសម័យដែលមានគ្រេាះរីងស្ងួតចំនួន៧ឆ្នាំក៏ទឹកសមុទ្រមិនបានស្រកបន្តិចណាសេាះ។  យេីងរស់ក្នុងសមុទ្រប្រកបដោយសេរីភាពយ៉ាងពេញបរិបូរណ៏ គ្នានអ្វីមករារាំង សង្កត់សង្កិនបន្តិចឡេីយ "

" តេីឯងយល់យ៉ាងម៉េចដែរអំពីសេចក្តីសុខក្នុងសមុទ្របែបនេះ ?​ "
កង្កែបស្តាប់ហេីយ​ បេីកភ្នែកឡិឡក់ៗ និយាយមិនចេញ....។

តេីលោកអ្នកយល់យ៉ាងណាដែរចំពេាះរឿងខាងលេីនេះ តេីវាបានបង្គប់អត្តន័យយ៉ាងណាខ្លះ?

Comments